ព័ត៌មានជាតិ

ក្រុមក្មេងទំនើង ជិះម៉ូតូដេញវាយគ្នាតាមដងផ្លូវសាធារណៈ នៅខណ្ឌសែនសុខ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំមុខអគារអែតវ៉ូឌ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន ៩នាក់ បន្ទាប់ពីពួកគេជិះម៉ូតូដេញវាយគ្នាប្រសេកប្រសាច ពេញផ្លូវសាធារណៈ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បានដាក់គោលដៅការពារក្បូនថ្នាក់ដឹកនាំ ស្រាប់តែឃើញក្មេងទំនើខាងលើ ជិះម៉ូតូ៣គ្រឿង ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវមហាថីសហព័ន្ធរុស្សី ដេញវាយគ្នាប្រសេកប្រសាចពេញផ្លូវ តាំងពីមុខវត្តទឹកថ្លា រហូតមកដល់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងម៉ូតូ៣គ្រឿងតែម្តង។

ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើង រួចទាំងម៉ូតូ៣គ្រឿង ត្រូវបានបញ្ជូនទៅអធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ ចាត់ការតាមនិតីវិធី៕

មតិយោបល់