ព័ត៌មានជាតិ

អ្នកគ្រូពេទ្យសៀមរាប ឈ្នះបានលុយ៦ម៉ឺនដុល្លារ

ភ្នំពេញ: អ្នកគ្រូពេទ្យលក់ថ្នាំនៅខេត្តសៀមរាបម្នាក់ មានភ័ព្វសំណាងឈ្នះបានទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត ដោយគ្រាន់តែផ្ញើសារចំនួន៦ដងសោះ។ នៅថ្ងៃទី១៩ ខែកញ្ញានេះ សែលកាត បានអញ្ជើញអ្នកគ្រូ និងក្រុមគ្រួសារមកទទួលទឹកប្រាក់រង្វាន់នៅស្នាក់ការរបស់ក្រុមហ៊ុន។

លោកស្រី ស៊ា ចាន់ថន មានវ័យ៣២ឆ្នាំ ឲ្យដឹងថា ខ្លួនបានឈ្នះទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ ពីសែលកាត កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅបន្ទាប់ពីលោកស្រីបានផ្ញើសារចំនួន៦ដក ដើម្បីទទួលបានលេខកូដសំណាង៦ខ្ទង់ ធ្វើការផ្សងសំណាង។ យ៉ាងណា លោកស្រីបញ្ជាក់ថា លោកស្រីបានព្យាយាមផ្ញើសារផ្សងសំណាងនេះអស់រយ:ពេល១ឆ្នាំហើយ បន្ទាប់ពីមើលឃើញមិត្តភ័ក្កិរបស់ខ្លួន បានឈ្នះរង្វាន់ជាទឹកប្រាក់ដូចគ្នា ពីសែលកាត នាលពេលកន្លងមក។

លោកស្រី ស៊ា ចាន់ថន ដែលជាឧសថតការី នៅក្រុងសៀមរាប ខេត្តសៀមរាប ក៏ឲ្យដឹងដែរថា តាមរយ:រង្វាន់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោកស្រីនឹងយកទៅប្រើប្រាស់សម្រាប់បំពេញតម្រូវការជីវភាពគ្រួសារ និងពង្រីកមុខរបររបស់ខ្លួនបន្ថែមទៀតផងដែរ។

គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត //www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយ: ០៧៧ ៩៩៩ ១៩៧៕

cellcard_10k_19-09-16-1

cellcard_10k_19-09-16-2

cellcard_10k_19-09-16-3

cellcard_10k_19-09-16-4

មតិយោបល់