ព័ត៌មានជាតិ

រថយន្តស៊ីទែនសាំងក្រុមហ៊ុនតេលា បើកបុករថយន្តកាមរី របួស៣នាក់

ពោធិ៍សាត់ៈ នៅវេលាម៉ោង១១និង៥នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅលើផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ១៩៤/១៩៥ ស្ថិតនៅភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កដោយរថយន្តស៊ីទែនសាំងក្រុមហ៊ុនតេលា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-7092 បើកពីកើតទៅលិចបានបុកជាមួយរថយន្តកាមរីគូទហើម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2G-8160 ពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកជិះក្នុងរថយន្តកាមរីចំនួន៣នាក់រងរបួស ទី១ឈ្មោះ សុខ ភេទប្រុស អាយុ៣៥ឆ្នាំ (អ្នកបើក) ទី២ឈ្មោះ សោម រ៉ាវី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្នាមព្រះ ទី៣ឈ្មោះ វៃ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ៕

មតិយោបល់