ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

LG G5Se Friends ជាស្មាតហ្វូនជំនាន់ថ្មី រចនាឡើងយ៉ាងពិសេស សម្រាប់លោកអ្នក

ភ្នំពេញ: LG G5se គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានក្រុមហ៊ុន LG Electronics រចនាឡើងយ៉ាង ពិសេសជាទីបំផុត ដើម្បីជាការឆ្លើយតបទៅនឹងតំរូវការ របស់អ្នកប្រើប្រាស់ជាច្រើន ដែលចូលចិត្តផលិតផល ថ្មី ប្លែកៗ ទំនើប និងមានលក្ខណះកាន់តែទាន់សម័យ។

ស្មាតហ្វូនជំនាន់ទី ៥ របស់ក្រុមហ៊ុន LG Electronics បានបំពាក់មកជាមួយនូវសមត្ថភាពខ្លាំង និង បច្ចេកវិទ្យាទំនើបៗសម្រាប់ជួយសសម្រួលដល់ការប្រើប្រាស់ និងការកម្សាន្ត ដែលស្របតាមបរិបថ បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ ដើម្បីបំពេញនូវភាពសម្បូរបែបសម្រាប់រូបភាព និងវីដេអូ ការស្តាប់តន្រ្តីរបស់លោកអ្នក LG G5se ក៏មានបន្ថែមនូវឧបករណ៍ សម្រាប់បង្កើននូវការកម្សាន្តមួយចំនួនផងដែរ ក្នុងនោះរួមមានដូចជា៖

– Rolling Bot Camera គឺជាកាមេរ៉ាដែលមានរាងដូចជា បាល់អាចធ្វើចលនាបាន និងអាចផ្តល់ឲ្យអ្នក ប្រើប្រាស់ធ្វើការថតរូប និងវីដេអូបានតាមរយ:នៃការបញ្ជា ដោយទូរស័ព្ទរបស់លោកអ្នកផ្ទាល់តែម្តង។

– LG 360 CAM គឺជាកាមេរ៉ាសម្រាប់ថតរូបភាពជាលក្ខណ: 360 ដឺក្រេ និង 180 ដឺក្រេ មានកាមេរ៉ាភ្លោះ ទំហំ 13 មេហ្កាភិចសែល អាចថតរូបបានច្បាស់ និង អាចថតវីដេអូបានក្នុងកម្រិត 2K បានផងដែរ។

– LG CAM Plus គឺជាឧបករណ៍ជំនួយនៅក្នុងការថតរូបភាព ក៏ដូចជាវីដេអូបានកាន់តែស្រួល និងច្បាស់ មានលំនឹង ជាពិសេសគឺវាអាចហ្ស៊ូមក៏ដូចជាការកំណត់គោលដៅ បានយ៉ាងច្បាស់លាស់ជាមួយប៊ូតុង Capture និង Zoom។

– LG TONE PLATINUM™ Wireless Stereo Headset គឺជាកាសដ៏ពិសេសបំផុត ដែលរចនាទ្បើង មានរូបរាងស្អាតស្ទើតែគ្មានគូប្រៀប ដោយវានឹងភ្ជាប់ជាមួយនឹង LG G5se តាមរយ:ប្ល៊ូធូស ហើយអាចផ្តល់នូវសម្លេងច្បាស់ ជាមួយនឹងបច្ចេកវិទ្យា ដែលអាចជួយឲ្យការសន្ទនាឮច្បាស់ និង ស្តាប់តន្រ្តីកាន់តែពិរោះ។

ជឿជាក់ថានៅក្នុងចំណោមឧបករណ៍ សម្រាប់បង្កើននូវការកម្សាន្ត ចំពោះស្មាតហ្វូន LG G5se ទាំងនេះ នឹង មានមួយដែលលោកអ្នកពេញចិត្តនៅពេលដែលបានសាកល្បង និងប្រើប្រាស់ជាមួយនឹងទូរស័ព្ទ LG G5se សំណព្វចិត្តរបស់លោកអ្នក៕

មតិយោបល់