ព័ត៌មានជាតិ

ជនសង្ស័យជំនាញខាងប្លន់ អស់លក្ខណ៍ជាច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: កម្លាំងអាវុធហត្ថខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យ ចំនួន៥ នាក់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីប្លន់ ប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុចភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។

១-ឈ្មោះ សេង តុលា ភេទប្រុស អាយុ១៩ ឆ្នាំ ទីលំនៅភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ
២-ឈ្មោះ យាន យាវ ភេទប្រុស អាយុ ២២ ឆ្នាំ ទីលំនៅភូមិ-ឃុំ ជាមួយគ្នា
៣-ឈ្មោះ ហេង ដារ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ ទីលំនៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ
៤-ឈ្មោះ ឡាន សៀវម៉េង ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ។

វត្ថុតាងដកហូតមាន៖
-ម៉ូតូ ៣ គ្រឿង
-ម៉ាក Beat ពណ៌ស ស្លាកលេខ ភព 1HQ-0182
-ម៉ាក Let’s ពណ៌សលាយខៀវ ស្លាកលេខ កឆ1H-2484
-ម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ ភព 1GF-6504
-ស្លាកលេខម៉ូតូចំនួន ០៦ ស្លាក
-ដាវសាំម៉ូរ៉ៃ ០៣ ដើម
-ចង្អើរម៉ូតូ ចំនួន ០៤
-កន្ត្រៃចំនួន ០១
-ច្រវាក់ចំនួន ០១ ខ្សែ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់