ព័ត៌មានសិល្បៈ និងកម្សាន្ត

ណាត់ បូរី និងភរិយា លែងអស់ដៃថ្ងៃមង្គលការ

ដ្បិតតែរៀបមង្គលការនៅខេត្ត តែតារាសម្ដែង លោក ណាត់ បូរី និងភរិយា ដែលត្រូវគេស្គាល់ថា ជាកូនស្រីអ្នកជំនួញដីធ្លី ចាយលុយចាស់ដៃតែម្ដង ធ្វើឲ្យពិធី មង្គលការទាំងមូល កក្រើកក្រុងបាវិតតែម្ដង កាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៩។ ខណៈក្នុងពិធីក៏មានផលិតករ និងសិល្បករ ចូលរួមច្រើននាក់ផងដែរ។

លោក ណាត់ បូរី ថ្លែងថា លោក និង ភរិយា ពិតជារំភើបចិត្តខ្លាំង ដែលមានសិល្បករ និង ភ្ញៀវកិត្តិយសមកចូលរួមកុះករ។ ក្នុងនាមជាកូនកំលោះ លោកថា គ្មានពាក្យអ្វី ក្រៅពីថ្លែងអំណរគុណ ដល់ ពុកម៉ែបងប្អូននោះទេ។ ពិធីដែលធ្វើឡើងដល់ជាង១៤០តុ នោះ គេឃើញតារាសិល្បៈចូលរួមរវង្វង់ក្រោម១០តុ ខណៈដែលពិធីទាំងមូល គ្រាន់តែមើលទិដ្ឋភាព ក៏ដឹងថាចំណាយមិនក្រោមរាប់ម៉ឺនដុល្លារ ដើម្បីឲ្យល្អឥតខ្ចោះ នៅក្នុងពិធីតាំងពីដើមដល់ចប់។

ខាងក្រោមនេះជាទិដ្ឋភាពត្រួសៗ៖

មតិយោបល់