ព័ត៌មានជាតិ

ទុក្ខជាន់លើទុក្ខ! ជូនប្រពន្ធទៅចាក់ថ្នាំនៅពេទ្យ មកវិញអគ្គិភ័យឆេះផ្ទះខ្ទេចគ្មានសល់

ស្វាយរៀង: កាលពីវេលាម៉ោង១កន្លះរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុចភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយពន្លត់ ខ្លះដងទឹកជះ។

ម្ចាស់ផ្ទះ (ប្ដី) ឈ្មោះ ស៊ីន សារ៉ាយ អាយុ៤៨ឆ្នាំ ភេទប្រុស មុខរបរកសិករ និងប្រពន្ធឈ្មោះ ពៅ ជាតិ អាយុ៤៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ខណ:ម្ចាស់ផ្ទះជាប់រវល់ ជូនប្រពន្ធទៅចាក់ថ្នាំនៅពេទ្យ។

ការខូចខាត៖ ឆេះផ្ទះទំហំ៥X៧ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងសង្ក័សីអស់ទាំងស្រុង និងសម្ភារមួយចំនួនធំ៕

មតិយោបល់