ព័ត៌មានជាតិ

ដំណឹងជូនជ្រាប អាចមានការស្ទះចរាចរណ៍ នៅតាមបណ្តោយផ្លូវស៊ីវត្ថា ផ្លូវ២៦៧ រហូតដល់ស្ថានីយ៍បូមទឹកវត្តចក

សៀមរាបៈ រដ្ឋបាលក្រុងសៀមរាប បានទទួលគម្រោងសាងសង់ប្រព័ន្ធលូ មេប្រមូលទឹកកខ្វក់នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និអនាម័យក្រុងនៅតាមបណ្តោយផ្លូវស៊ីវត្ថា ផ្លូវ២៦៧ រហូតដល់ស្ថានីយ៍បូមទឹកវត្តចក។

ជាមួយនឹងការសាងសង់គម្រោងខាងលើ ក្រុមការងារបច្ចេកទេស បានអនុវត្តដល់លើផ្លូវស៊ីវត្ថា ដែលគម្រោងនេះ នឹងបញ្ចប់នាដើមឆ្នាំ២០២០ខាងមុខនេះ ទន្ទឹមនឹងការអនុវត្តការសាងសង់គម្រោងនេះ អាជ្ញាខេត្តសូមធ្វើការយោគយល់ ពីសំណាក់សាធារណជនទាំងអស់អំពីការស្ទះចរាចរណ៍ ដោយក្រុមការងារ បិទផ្លូវទាំងស្រុង ក្នុងពេលដំណើរការចោះ ខួងផ្លូវដាក់ដែក ហើយនៅពេលដាក់ដែករួច បងប្អូនអាចចរាចរណ៍បានទៅតាមការណែនាំ របស់ក្រុមការងារបច្ចេទេស។

ដូចនេះសូមសាធារណជនទាំងអស់មេត្តយោគយល់ និងសូមចូលរួមសហការជាមួយនឹងក្រុមបច្ចេកទេសដែលនៅការដ្ឋានសម្រាប់៕

មតិយោបល់