ព័ត៌មានជាតិ

ជើង​មាន់ សាច់​មាន់​ជាប់​ឆ្អឹង​ផ្ទុក​សារធាតុ​គីមី​៨៤​គីឡូក្រាម​ត្រូវ​បាន​កំលាំងចំរុះ ច្រក​អន្តរជាតិ​ជាំ​ធ្វើការ​បង្ក្រាប​រឹបអូស​ដុត​បំផ្លាញចោល​

​ឧត្តរមានជ័យ​៖​ឆ្អឹង​មាន់​ជាប់សាច់​និង​ជើងមាន់​ផ្ទុក​សារធាតុ​គីមី​កំ​ឲ្យ​ស្អុយ​ចំនួន​៨៤​គីឡូក្រាម ត្រូវបាន​កម្លាំង​ចំរុះ​ច្រក​អន្តរជាតិ​ជាំ​ធ្វើ​ការបង្ក្រាប​និង​ដុត​បំផ្លាញចោល មិនឲ្យ​នាំចូល​បន្តទៅទៀត​។​ហេតុ​ការ​កម្លាំងចំរុះ​ច្រក​ជាំ​ធ្វើការ​បង្ក្រាប​ជើង​មាន់ សាច់​មាន់​នោះ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១៤​នៅ​ចំណុច​ច្រក​អន្តរជាតិ​ជាំ​ស្ថិតនៅក្នុង​ភូមិ​លើ​ភ្នំ ឃុំ​ត្រពាំងប្រ៍​យ ស្រុក​អន្លង់វែង​.​ខេត្ត​ឧត្តរមានជ័យ​ក្នុងកា​រ​ចុះចាប់​បង្ក្រាប​ជើងមា​ន់ សាច់​មាន់​ជាប់​ឆ្អឹង​ដែល​ដាក់​សារធាតុ​គីមី កំ​ឲ្យ​ស្អុយ ខូច​គុណភាព​នោះ​មាន​កម្លាំង​មន្ត្រី​គយ​មន្ត្រី​ទីស្នាក់ការ​ច្រក ប៉ូលិស​អន្តោប្រវែសន៍​និង​មន្ត្រី​កាំកុងត្រូល​ដែល​ធ្វើការ​បង្ក្រាប​នោះ​។​លោក​ឃី​វ ចាន់​សុខុម ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា ការចាប់​បង្ក្រាប​ជើងមាន់ សាច់​មាន់​ជាប់​នេះ​ដូច​ភ្លៀងរលឹម ក៏​នៅតែ​មាន​លួច​លា​ក់​បង្កុប​ក្នុង​ឥ​វ៉ាន់ បន្ទិច​បន្ទួច​ប៉ុណ្ណោះ​វា​មិនមាន​អ្វី​ច្រើន​នោះ​ទេ យ៉ាងណាក៏ដោយ​ក៏​កម្លាំងចំរុះ​ច្រក​អន្តរជាតិ​ជាំ​របស់​យើង​នៅតែ​ខិតខំ​ទប់ស្កាត់​ឲ្យបាន ពីព្រោះ​ជើងមាន់​និង​សាច់មាន់​ជាប់​ឆ្អឹង​ទាំងនោះ​ប្រើប្រាស​នូវ​សារធាតុ​គីមី​ដាក់​កំ​ឲ្យ​ស្អុយ​ហើយ​បើ​យើង​ទាំងអស់​គ្នា​ហូប​ទៅ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​លោក​ឃី​វ ចាន់​សុខុម​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្តទៀតថា រីឯ​អាជីវករ​ដែល​ទិញ​សាច់មាន់​ជាប់​ឆ្អឹង​និង​ជើងមាន់​ខូច​គុណភាព​លោក​បាន​ឲ្យធ្វើ​កិច្ចសន្យា ហើយ​អាជីវករ​មួយចំនួន​ទៀត​បាន​រត់​គេចខ្លួន​បាត់​មិន​ព្រម​ចូល​ខ្លួន​មក​ធ្វើ​កិច្ចសន្យា​នោះ​ទេ​.​ហើយ​សាច់មាន់​ជាប់​ឆ្អឹង​និង​ជើងមាន់​ទាំងនោះ​បាន​ដុត​កំទេច​ចោល​នៅ​ខាងក្រោយ​ទី​ស្នាក់​ចំរុះ​៕​
2014-09-13_113508

មតិយោបល់