ភ្នំពេញ=នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះលោក ឡុង កេសភីរម្យ ចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញបានប្រកាសសាលក្រមចាត់របៀបលើសំណុំរឿង លោកឧកញ៉ា សៀង ចាន់ហេង អគ្គនាយការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ដែលបានលួចដីអ្នកដទៃលក់ចំនួន ១៤៧ហិតា។ ការប្រកាសសាលក្រមចាត់របៀបត្រូវបានធ្វើឡើងក្នុងគោលបំណងបង្វែសំណុំរឿងនេះទៅស៊ើបអង្កេតសារជាថ្មីម្តងទៀត។
គួររំឮកថា សាវនាការលើអង្គសេចក្តីនៃសំណុំរឿងនេះត្រូវបាន ថ្លោក ឡុង កេសភីរម្យ ចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញលើកយកមកធ្វើការសួរដេញដោលកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅ។ សំណុំរឿងនេះមានជនជាប់ចោទគឺលោកឧកញ៉ា សៀង ចាន់ហេង អគ្គនាយការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ដែលត្រូវបានដើមបណ្តឹងឈ្មោះលោកស្រី លឹម ឃី និងម្ចាស់ភាគហ៊ុន ៩នាក់ទៀតប្តឹងថាបាន ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង លួចយកដីទំហំ ១៤៧ ហិតា ស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលដីខាងលើនេះដើមបណ្តឹងបានទិញពីលោកឧកញ៉ា សៀង ចាន់ហេង នៅអំឡុងឆ្នាំ១៩៩៥ ប៉ុន្តែនៅឆ្នាំ២០១៣ ដីទំហំ ១៤៧ហិតានោះត្រ័វបានលោកឧកញ៉ា សៀង ចាន់ហេង លួចលក់ឱទៅឈ្មោះ គង់ សែន ជាប្តី និងឈ្មោះ នី គឹមអ៊ាន់ ជាប្រពន្ធ ដោយប្រើប្រាស់ឯកសារក្លែង។
យោងតាមលោក ធុយ សុគន្ធ មេធាវីការពារក្តីដើមបណ្ដឹងបានថ្លែងថា កូនក្តីរបស់លោកបានប្តឹងទាមទារសំណងចំនួន១លានដុល្លារ និងទាមទារដី១៤៧ហិតាមកកាន់កាប់វិញ៕
មតិយោបល់