ព្រះសីហនុ =នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ មានជនបរទេសម្នាក់ស្លាប់នៅផ្ទះសំណាក់ឈ្មោះ WISH YOU WERE HER(អូរត្រេះទី១)ក្នុងបន្ទប់លេខ៤ដែលស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សាកសពមានឈ្មោះ Jake David Taylor ភេទប្រុស កើតថ្ងៃទី៣/១១/១៩៩១សញ្ជាតិ(អង់គ្លេស)កាន់លិខិតឆ្លងដែនលេខ533151337(លិខិតឆ្លងដែនមិននៅជាប់នឹងខ្លួន ។
បានចូលមកស្នាក់នៅផ្ទះសំណាក់ខាងលើតាំងពីថ្ងៃទី០៣/០២/២០១៦ រហូតដល់ថ្ងៃកើតហេតុ ស្លាប់តែម្តង ។
ក្រោយពីសមត្តកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យជំនាញពិនិត្យនិងធ្វើកោសល្យវិច្ច័យឃើញថា សាកសពជនជាតិ អង់គ្លេស ឈ្មោះ JAKE DAVID TAYLOR ខាងលើស្លាប់ដោយសារជម្ងឺគាំងបេះដូង ។
បច្ចុប្បន្នសាកសពរងចាំស្ថានទូតនឹងក្រុមគ្រួសារ
មកទទួល ។
មតិយោបល់