ព័ត៌មានជាតិ

ចេះរកកន្លែងឃើញ !

កណ្តាល: មានករណីលួចម៉ូតូ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៦ និង ១០ នាទីនៅចំណុច សួនច្បារតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ០១ នាក់ឈ្មោះ តាំង សុខន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ ។
ចំណែកជនសង្ស័យ ០១ នាក់ឈ្មោះ អេង សំបូរ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ស្រុកកំណើតភូមិកូនខ្លា ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានទីលំនៅមិនពិតប្រាកដ មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖
១- ម៉ូតូ ១ គ្រឿងម៉ាក Honda scoopy
ពណ៌ ស សេរី ២០១២ ស្លាកលេខ ភ្នំពេញ 1FA-8691 (របស់ជនរងគ្រោះ) ។
២- កូនសោរម៉ូតូ ១ ពណ៌ ខ្មៅ ម៉ាក Honda (របស់ជនសង្ស័យ) ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ
កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានដើរមករកទិញស្រាបៀរនៅកន្លែងជនរងគ្រោះ ឆ្លៀតពេលដែលជនរងគ្រោះកំពុងតែជាប់រវល់លក់ដូរ ក៏បានយកកូនសោម៉ូតូដែលបានដាក់តាមខ្លួនចាក់ម៉ូតូជនរងគ្រោះធ្វើសកម្មភាពលួចជិះរត់គេចមកដល់ស្តុបគល់ស្ពានជប៉ុនមាត់ស្ទឹងតាខ្មៅ ក៏ត្រូវជនរងគ្រោះដេញតាមទាន់ហើយឃាត់ខ្លួនបានតែម្តង ។
តាមការសាកសួរជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយធ្វើតែម្នាក់ឯង ហើយទើបតែធ្វើលើកទី ១ នេះទេ៕

 

មតិយោបល់