ព្រៃវែងៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនដៃដល់ ជា សិស្សសាលា ចំនួន ៣ នាក់ ត្រូវបាន សមត្ថកិច្ច នគ របាល នៃ អធិការដ្ឋាន នគរបាល ស្រុក បាភ្នំ បង្ក្រាប ឃាត់ខ្លួន ពាក់ព័ន្ធ ករណី បង្ក ឲ្យ ខូចខាត ដោយ ចេតនា នៅ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ វេលា ម៉ោង ១០ និង ៣០ នាទី ចំណុច ផ្លូវថ្នល់ ក្នុងភូមិ អង្គ្រង ឃុំ បឹង ព្រះ ស្រុក បាភ្នំ ខេត្តព្រៃវែង ។
ជន រងគ្រោះ ក្នុងករណី ខាងលើ ឈ្មោះ សួង វិសាល ភេទ ប្រុស អាយុ ១៥ ឆ្នាំ សិស្ស ថ្នាក់ ទី ១០ វិទ្យាល័យ បឹង ព្រះ រស់នៅ ភូមិ អង្គ្រង ឃុំ បឹង ព្រះ ស្រុក បាភ្នំ ។ ខូចខាត ម៉ូតូ បែកក្បាល មុខ កុង ទ័ រ និង ដាច់ កន្ទុយ ក្រោយ ។
ជនដៃដល់ មាន បក្ខពួក ៣ នាក់ រួមមាន ៖ ១- ឈ្មោះ ខៀវ សុភា រ័ក្ស ភេទ ប្រុស អាយុ ១៥ ឆ្នាំ សិស្ស ថ្នាក់ ទី ១១A កាន់ដំបង បី កំណាត់ រស់នៅ ភូមិ ឈើកាច់ ឃុំ ឈើកាច់ ស្រុក បាភ្នំ ។ ២- ឈ្មោះ អ៊ិត ដែន ភេទ ប្រុស អាយុ ១៥ ឆ្នាំ សិស្ស ថ្នាក់ ទី ១០G កាន់ ដាវ រស់នៅ ភូមិ ស្វាយ ប្រ ក្រាល ឃុំ ឈើកាច់ ស្រុក បាភ្នំ និង ទី ៣- ឈ្មោះ ចក់ រក្សា ភេទ ប្រុស អាយុ ១៦ ឆ្នាំ សិស្ស ថ្នាក់ ទី 11 រស់នៅ ភូមិ រោងដំរី ឃុំ ជើងភ្នំ ស្រុក បាភ្នំ ។ អ្នក ទាំង ៣ ជា សិស្សសាលា វិទ្យាល័យ បាភ្នំ បាន យក ដាវ និង ដំបង បី កំណាត់ កាប់ ម៉ូតូ ជនរងគ្រោះ ខូច ក្បាល កុង ទ័ រ និង ដាច់ កន្ទុយ ។ ក្រោយពេល កើតហេតុ សមត្ថកិច្ច បាន ធ្វើ ស្រាវជ្រាវ ឃាត់ ជនសង្ស័យ ទាំង ៣ នាក់ តាម បញ្ជរ បស់ ព្រះរាជអាជ្ញា សាលាដំបូង ខេត្តព្រៃវែង ។ ចំណែក វត្ថុតាង ត្រូវបាន ជនដៃដល់ លាក់ទុក ក្នុងព្រៃ រក មិនឃើញ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន ឃាត់ខ្លួន បណ្តោះអាសន្ន នៅ អធិការដ្ឋាន នគរបាល ស្រុក បាភ្នំ ដើម្បី កសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្តព្រៃវែង អនុវត្តតាម នីតិវិធី ៕
មតិយោបល់