ព័ត៌មានជាតិ

អាសូរណាស់ប្តីស្លាប់ដោយគ្មានពាក្យលា បន្សល់ទុកត្រឹម…

ភ្នំពេញៈ នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ជិះម៉ូតូបុកឃឿនផ្លូវបោកក្បាលបណ្តាលអោយស្លាប់់ កើតឡើងត្រង់ចំណុចផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពរងគ្រោះមានឈ្មោះ ពៅ រ៉ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅផ្ទះ៥១ ភូមិព្រៃកន្ទ្រង់ ឃុំសៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ បើកបរម៉ូតូម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1H-4431។
បច្ចុប្បន្ន សពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូយកមករក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ៕

 

មតិយោបល់