ប្រធានជាន់ខ្ពស់របស់ក្លិប AC Milan លោក Adriano Galliani បានបញ្ជាក់រួចរាល់ហើយថា លោកក៏មានការចាប់អារម្មណ៍ចំពោះ កីឡាករ សញ្ជាតិអាហ្សង់ទីន ដែលបានបរាជ័យក្នុងការធ្វើកុងត្រាកាលពីឆ្នាំទៅ នោះ។
កីឡាករវ័យ ២៩ ឆ្នាំ រូបនេះកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងដើម្បីចាកចេញពីក្លិប Man City ដោយបច្ចុប្បន្នកាលគាត់កំពុងនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយនឹងក្លិបមេឃខៀវនោះ។
ក្លិបដែលកំពុងធ្វើការទំនាក់ទំនងលើកីឡាករ Tevez មានក្លិប Paris Saint Germain, Monaco និង Juventus និងក្នុងខែនេះដែរ ក្លិប AC Milan បានបញ្ចេញចំណាប់អារម្មណ៍លើកីលាកររូបនេះដែរ។ប៉ុន្តែលោក ប្រធានជាន់ខ្ពស់របស់ក្លិប Adriano Galliani បានឲ្យដឹងថា ខ្លួនកំពុងបរាជ័យក្នុងការលក់កីឡាករ ដូចជា Robinho ដើម្បីពាំនាំកីឡាកររូបនេះចូលមកកាន់ក្លិបរបស់ខ្លួននោះ។ប្រធានជាន់ខ្ពស់រូបនេះបានប្រាប់ដល់ Sky Sports នៅអ៊ីតាលីថា Tevez គឺជាកីឡាករនៅ ក្លិបមេឃខៀវ ហើយពេលនេះ យើងមិនទាន់ធ្វើអ្វីគ្រប់បែបយ៉ាងឲ្យនរណាចេញពីក្លិបនោះ។ប្រសិនបើក្លិបផ្សេងចង់បានកីឡាករវ័យ ២៩ ឆ្នាំនេះដែរ យើងក៏អាចធ្វើបានដូចគ្នា។
ជាងនេះទៀតបើសិនជាយើងមិនលក់ កីឡាករណាម្នាក់ក្នុងចំណោមអ្នកលេងរបស់យើង យើងក៏មិនអាចធ្វើការពាំនាំកីឡាករផ្សេងចូលក្នុងក្លិបបានដែរ។លោកបានបន្ថែមទៀតថា កីឡាករ Robinho គឺចង់ទៅកាន់ក្លិបដំបូងរបស់ខ្លួន នៅប្រេស៊ីល គឺក្លិប Santos ។កីឡាករ Robinho យើងបានពិភាក្សាវែកញែករឿងតម្លៃរួចរាល់ហើយ ប៉ុន្តែនៅតែផ្តិតមេដៃដើម្បី បញ្ជាក់ថាយល់ព្រមនោះ។
លើសពីនេះទៅទៀតប្រធានជាន់ខ្ពស់រូបនេះក៏បាននិយាយពីអនាគត់របស់កីឡាករ Kevin Prince Boateng និង Stephan El Shaarawy ប៉ុន្តែនៅមិនទាន់មានសំណើរនៅឡើយ៕
https://i1272.photobucket.com/albums/y389/domneng/Bang/carlos-tevez-manchester-city_2949379_zps157524b4.jpg
មតិយោបល់