ព័ត៌មានជាតិ

ប្រុសស្រីចំនួន៤នាក់ ចែកចាយនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពងស្ពឺ: កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតខេត្តកំពង់ស្ពឺង។

ជនសង្ស័យចំនួន៤នាក់រួមមាន៖
១/ឈ្មោះ សំ រម្យ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិអំពិលក្ដា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
២/ឈ្មោះ ឈុំ ឆវ័ន្ត ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិទឹកឬស្សី ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
៣/ឈ្មោះ ឌី ខុម ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
៤/ឈ្មោះ ធុយ នី ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិឆ្កែលុង ឃុំភ្នុំបាត ស្រុកពញាឮ ខេត្តកណ្ដាល។

វត្ថុតាងដកហូត៖
-ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៩កញ្ចប់ (ធំ២ តូច៧)
-ទូរស័ព្ទ ១គ្រឿង
-ម៉ូតូ ២គ្រឿង។
-ជញ្ជីងថ្លឹងសារធាតុញៀន ១គ្រឿង និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។

ក្រោយឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀននៃស្នងការដ្ឋានខេត្តកំពងឆ្នាំ៕

មតិយោបល់