កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ប្រទះឃើញសាកសពបុរសម្នាក់និងម៉ូតូមួយគ្រឿងដួលធ្លាក់ពីផ្លូវ ត្រង់ចំណុចទល់មុខវត្តខ្លុងពពក ជិតហ្នឹងប៉ុស្តិ៍រដ្ឋបាលឃុំខ្លុងពពក ។
ជនរងគ្រោះឈ្មោះ ជា លីណា រស់នៅភូមិទំពាំងឬស្សី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងប្រគល់សពជូនទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់