ស្វាយរៀង: ករណីកូនប្រុសលោកអធិការដ្ឋានក្រុងបាវិត បាញ់ប្រហារលើស្ត្រីម្ចាស់ហាងម្នាក់ បណ្តាលឲ្យស្លាប់ ស្ថិតនៅហាងភោជនីយដ្ឋាន សំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពេលនេះ ជនដៃដល់ ត្រូវតុលាការសម្រេចឃុំខ្លួនហើយ។
ជនរងគ្រោះឈ្មោះ សឿន ដាណេ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត (ស្លាប់នៅមន្ទីរវៀតណាម)។ ចំណែកជនដៃដល់ ឈ្មោះ កែវ ចិត្រា មានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនសន្តិសុខ។
ដំណើររឿង៖ ជនដៃដល់ បានចូលផឹកហាងសំណាងអាណេ ហើយបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួប ស្រាប់តែធ្វើសកម្មភាពបាញ់ ទោះបីជនរងគ្រោះ លើកដៃសំពះអង្វរយ៉ាងណា ក៏មិនស្ដាប់ដែរ បុគ្គលិកហាងខំចូលទៅឃាត់ និយាយលួងលោម កុំឲ្យមានបញ្ហាប៉ុន្តែនៅតែបាញ់ បណ្ដាលឲ្យរងរបួសធ្ងន់។ លុះព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានទទួលដំណឹងថា ស្លាប់បាត់ទៅហើយ បន្សល់ទុកកូនស្រីអាយុប្រហែល ១០ កំព្រាម្ដាយ៕





មតិយោបល់