ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez កាន់តែសិចស៊ីកំពុងត្រូវរ៉ូវជាមួយនឹង JB ខណៈផ្ទុះជម្លោះជាមួយនឹងឪពុកម្តាយ

Selena Gomez បានបង្ហាញរាង ជាមួយនឹង​បែប​ស្ទីលស្លៀក​ឈុតដ៏សិចស៊ី នៅលើដងវិថី​។
តារាចម្រៀង Selena Gomez ថ្មីៗត្រូវបានអ្នកប្រមាញ់រូបភាពថត​រូបនាង​ បាន​ជាច្រើនសន្លឹក ​ខណៈដែលនាង ​ធ្វើដំណើរ ​ទៅកាន់ ស្ទីតយ៉ូ ​នៅក្នុងទីក្រុង ហូលីវ៉ូត ។ តារាចម្រៀង វ័យ ២១ ឆ្នាំរូបនេះ ​ទទួលបានការទាក់ទាញពី​អ្នកគាំទ្រ និងមហាជន ដែល​នៅក្បែរនោះ ​ជាមួយនឹង​ឈុត​សម្លៀកបំពាក់ សិចស៊ី ពណ៌ស ដែលមិនគួរ​ឲ្យជឿ ។​ ឈុត​សិចស៊ីវាលខ្នង ​និងបង្ហាញជើងវែង​ដ៏ស្រឡូន ដោយ​បង្ហាញផ្ទែមុខ​ញញឹមមិនដាច់ ដាក់កាម៉េរ៉ា ​សបញ្ជាក់ឲ្យឃើញថា នាង​គ្មានទុកព្រួយដូចមុនទៀតឡើយ ខណៈដែលស្នេហារបស់នាង និង Justin Bieber រួម​​គ្រែ​វិញទៅហើយនោះ​។​ បើតាមរបាយការណ៍ ​របស់ Dailymail វិញ បានឲ្យដឹងថា Justin Bieber មិនបានបណ្តើរនាង Selena Gomez នោះទេ ក៏ប៉ុន្តែគេបែរជាឃើញអ្នកទាំងពីរស្ថិតក្នុងស្ទីតយ៉ូតែមួយ ទៅវិញ​។​
គួរបញ្ជាក់ផងដែរថា Selena Gomez មាន​ជម្លោះជាមួយនឹងឪពុកម្តាយ ដោយសារតែនាង ត្រូវរ៉ូវ​គ្នាវិញជាមួយនឹង JB ៕​
2014-04-28_111753

2014-04-28_111737

មតិយោបល់