ព័ត៌មានជាតិ

ឌុបចៅទៅសាលា ម៉ូតូកង់បីបើកបុក រងរបួសធ្ងន់ជីដូន ចៅរងរបួសស្រាល

ភ្នំពេញៈ ស្ត្រីវ័យចំណាស់ម្នាក់រងរបួសបែកក្បាលធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គ្រាដែលជិះម៉ូតូឌុបចៅទៅសាលារៀន ត្រូវបានម៉ូតូកង់បីបើកច្រាសទិស បើកផ្លូវកោងបុកពេញទំហឹង កាលពីវេលាម៉ោង ៦និង៥០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង កែងស្រះព្រះទន្លេ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះ សេង ធា អាយុ ៥៤ឆ្នាំ មុខរបរ នៅផ្ទះ ក្នុងភូមិ សង្កាត់កើតហេតុ រងរបួសបែកក្បាលធ្ងន់ធ្ងរ សន្លប់ឈឹងស្តូកស្តឹង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០០៨ ឡើងតែម២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1C-4164 មានឌុនចៅស្រីពីក្រោយ ជូនទៅសាលារៀន តាមផ្លូវបេតុងខាងលើ ពីកើតទៅលិច ដល់កែងបត់សរះព្រះទន្លេ ស្រាប់តែមានម៉ូតូកង់បី បើកច្រាសទិសល្បឿនលឿន ពីលិចទៅកើត ជ្រុលមកបុកម៉ូតូស្ត្រីរងគ្រោះ បណ្តាលឲ្យដួលបោករងរបួសធ្ងន់ ចៅរងរបួសស្រាល រីឯម៉ូតូកង់បី បន្ថែលមល្បឿនបើករត់គេចបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបាន រថយន្តគ្លីនិកមូលមិត្ត ដឹកយកចូលទៅគ្លីនិក ក៏ប៉ុន្តែស្ថានភាពរបួសធ្ងន់ធ្ងរពេក បានដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ជុំវិញករណីខាងលើ បើតាមក្រុមគ្រួសារ បានឲ្យដឹងថា គាត់មិនប្តឹងអ្វីឡើយ កាលបើភាគីបង្ករត់គាចបាត់ហើយ ក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងណាក្តី ជារឿងគ្រួសាររបស់គាត់ សុំយកម៉ូតូទៅប្រើប្រាស់វិញ ៕

មតិយោបល់