ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបើកវ៉ាជែង មិនផុតទៅបុកគូទគោយន្តកែច្នៃដឹកទឹក ពីក្រោយរងការខូចខាតធ្ងន់

ព្រៃវែង: យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ២និង៥០នាទីរសៀល ចំណុចភូមិស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ១១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកគោយន្តកែច្នៃ(ស្របទិសគ្នា)ពីត្បូងទៅជើង។

ដំណើររឿង៖ មុនដំបូងមានរថយន្តម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខ ភ្នំពេញ 2AR.2094 បើកបរដោយឈ្មោះ ម៉ៅ វ៉ាន់ ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិតាប៉ាវ ឃុំរកា៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរពីត្បូងទៅជើង ដល់កន្លែងកើតហេតុបានវ៉ាជែង ទៅបុកចំពីក្រោយផ្នែកខាងឆ្វេងនៃគោយន្តកែច្នៃ មានពណ៌ខៀវ គ្មានស្លាកលេខ(ដឹកទឹក) ដែលបើកបរដោយឈ្មោះ ប៉ូ ពក ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ បើកពីត្បូងទៅទិសជើង ។ ចំណែកគោយន្តបានជ្រុលចង្កូតធ្លាក់ផ្លូវ ទៅបុកសំយ៉ាបរោង បណ្តាលឲ្យខូចខាតរោងខាងមុខ(មិនមានអ្នករងរបួសទេ)។

មូលហេតុ៖ បណ្ដាលមកពីរថយន្តសាំយ៉ុង បើកបរខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់