កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងរថយន្ត នៅយប់ថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២៤និង៣០នាទីនៅលើផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រ៤៦-៥៧នៅភូមិ អន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគតបាល បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក HYUNDIA ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0770 អ្នកបើកបរឈ្មោះ សៀវ ប៉ាវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ពោធិ៍ម្រេះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង(ស្លាប់នៅកន្លែងកើតហេតុ) មានអ្នករួមដំណើរ ចំនួន០២នាក់៖ ១. ឈ្មោះ ជា សុខ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ស្លាប់នៅកន្លែងកើតហេតុ)។ ២. ឈ្មោះ ម៉ន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិទី៤ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ (របួសស្រាល)។ បើកបរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង ពេលមកដល់ចំណុចខាងលើក៏បានបុក ជាមួយរថយន្តម៉ាក HINO ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7514 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 4A-3722 អ្នកបើកបរ(គេចខ្លួនពីកន្លែងកើតហេតុ) បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរច្រាស់ទិសគ្នា។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង វត្ថុតាងចាប់យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់