ព័ត៌មានជាតិ

Update៖ ស្ត្រីម្នាក់ មានជំងឺប្រចាំកាយ សង្ស័យលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ បន្សល់ទុកកូនកំព្រា ២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចទឹកទន្លេចតុមុខ ខាងក្រោយកាំបូតឌីយ៉ានណា សង្កាត់ចតុមុខ ខណ្ឌដញនពេញ រាជធានីភ្នំពេញ មានករណីប្រជាពលរដ្ឋ ជាអ្នកនេសាទត្រី បានប្រទះឃើញសពស្ត្រីម្នាក់ អណ្តែតទឹកទន្លេចតុមុខ មានសភាពហើមស្អុយទៅហើយ ។

សពជនរងគ្រោឈ្មោះ ហ៊ុយ ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ មានប្ដី និងចំនួនកូន ២នាក់ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ពេលកើតហេតុ គឺប្រជាពលរដ្ឋជាអ្នកនេសាទត្រី បានប្រទះឃើញសាកសពស្ត្រីខាងលើ អណ្ដែតទឹកក្នុងទន្លេសាបខាងត្បូងស្ពានជ្រោយចង្វារ តាំងម៉ោង៦ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ហូរតាមទឹកពីជើងមកត្បូង រហូតដល់ទន្លេចាក់ចតុមុខ ម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែល ទើបសមត្ថកិច្ចខណ្ឌដូនពេញ ក៏បានចងខ្សែអូសយកទ្បើងមកលើគោក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងជំនាញ ចុះមកពិនិត្យលើសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន មិនបានពាក់ព័ន្ធករណីផ្សេងនោះទេ។

ប៉ុន្តែបើតាមប្រភពពីជនជាតិអ៊ីស្លាម ដែលជាអ្នកស្រង់សាកស្ត្រីខាងលើ បានអះអាងថា សង្ស័យជនរងគ្រោះ លោតសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ រីឯសាច់ញាតិ និយាយថា គាត់មានជំងឺប្រចាំកាយយូរមកហើយ។

ក្រោយសមត្ថកិច្ចជំនាញកោសល្យវិច័យរួច ក៏បានប្រគល់សព ជូនក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់