ព័ត៌មានជាតិ

Daniel​ ​Brands​​ជួ​ប​​មុ​ខ​ ​Richard​ ​Gasquet​​នៅ​​វ​គ្គ​​​៨​ ​នា​ក់​​ចុ​ង​ក្រោ​យ​​នៃ​​ក​ម្ម​វិ​ធី​​ ​Qatar​ ​Open​

កីឡាករ​វា​យតិ​ន្និ​ស​ទោល​ស​របស់​អាល្លឺម៉ង់ Daniel Brands​បាន​បន្ត​នូវ​រឿង​គួរ​ឲ្យ​ភ្ងាក់ផ្អើល​របស់ខ្លួន នៅ លើ​ទីលាន​នៃ​កម្មវិធី Qatar Open ដោយ​បាន​បំបាក់​កីឡាករ Gael Monfils ខណៈ​ដែល កីឡាករ David Ferrer​ក៏​បាន​ឈ្នះ​ដែរ​នោះ​។​

Daniel Brands កីឡាករ​លំដាប់​តារាង​ពិភពលោក លេខ ១៥៣ បានឈ្នះ​យ៉ាង​ចាស់ដៃ​ក្នុង​សិត ដំបូង ដោយ​គ្រាប់​បាល់ 6-1 លើ​កីឡាករ​បារាំង Monfils និង​បន្ទាប់មក​ត្រឹមតែ​គ្រាប់​បាល់​កៀកកើយ​តែប៉ុណ្ណោះ ពោល​គឺ​ពិន្ទុ 2-1 គ្រាប់​បាល់​ទាំង ២ សិត​គឺ 6-1​និង 7-5 ដែល​ធ្វើឡើង​នៅ Doha​។​

​កីឡាករ Monfils ទើបតែ​ត្រលប់​មកវិញ​ពី​បញ្ហា​របួស​ក្បាលជង្គង់ ។​
​សម្រាប់​ជុំ​ក្រោយ​កីឡាករ Daniel Brands នឹង​ត្រូវ​ជួប​ជាមួយនឹង Richard Gasquet ដែល​ជា​ការប្រកួត​ក្នុង​វគ្គ ៨ នាក់​ចុងក្រោយ បន្ទាប់​ពី កីឡាករ​រូបនេះ យកឈ្នះ​កីឡាករ​សញ្ជាតិ​ស្លូ​វ៉ាគី Lukas Lacko ដោយ​ពិន្ទុ 6-1 និង 6-3 ៕

មតិយោបល់