ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង១០នាទី រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ម៉ូតូបុកគ្នា បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់។
មូលហេតុ៖ មិនទាន់ដឹងនោះទេ។ ខណៈពេលនេះ សមត្ថកិច្ច ជំនាញចរាចរណ៍ បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង។
សូមបញ្ជាក់៖ ករណីខាងលើនេះ ជនរងគ្រោះ មិនទាន់រកឃើញសាច់ញាតិ នៅទ្បើយទេ៕




មតិយោបល់