ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលគាត់ កំពុងធ្វើការជួសជុលរថយន្តបែនយីឌុប ១គ្រឿង ធ្លាក់ទ្រុងបែនសង្កត់ពីលើ ដោយការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រង និងមេការក្រុមហ៊ុន ស្រាប់តែទ្រុងរថយន្តធ្លាក់សង្កត់តែម្ដង។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងក្រុមហ៊ុន លក់គ្រឿចក្រ HYUNDAI មានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ខាន់ ណារិន ភេទប្រុស អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់នៅក្នុងក្រុមហ៊ុន កើតហេតុខាងលើ។
តាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ ជនរងគ្រោះ ត្រូវបានមេការ និងអ្នកគ្រប់គ្រងក្រុមហ៊ុន ប្រើឱ្យជួសជុលរថយន្តបែនយីឌុប១គ្រឿង ដោយបានដូយទ្រុងឡើងលើ ហើយគាត់បានឡើង ទៅអង្គុយលើតួរថយន្ត ក្រោមទ្រុងដែលដូយនោះ។
ខណៈពេលកំពុងតែធ្វើការជួសជុលស្រាប់ តែក្រឡាច់បូមធ្លាក់ទ្រុងសង្កត់លើ ជនរងគ្រោះ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង៕
មតិយោបល់