ព័ត៌មានជាតិ

អ៊ុយក្រែន៖ កាំភ្លើងជាង ៥០០០ ត្រូវបាន​ចោរលួច

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក​ Arsen Avakov បាន​​បង្ហាញ​ព័ត៌មាន ឲ្យដឹងថា ​កាំភ្លើង ​គ្រាប់រ៉ូកែត ជាង ៥០០០ ត្រូវបាន​ចោរលួច ពីតំបន់ Lviv Region ។ ក្នុងនោះមានកាំភ្លើងខ្លី ម៉ាក Makarov ចំនួន ២៧៤១ ដើម​ កាំភ្លើងយន្តចំនួន ១២៣ ដើម គ្រាប់រ៉ូកែតចំនួន ១២ និងកាំភ្លើង F-1 ចំនួន ១៥០០ ។​

បើតាមទីភ្នាក់ងារ RIA Novosti បានឲ្យដឹងថា សព្វាវុធទាំងនោះ អាចប្រើប្រាស់ក្នុងតំបន់ដែលកំពុងស្ថិតនៅក្នុងស្ថានភាពប៉ះបោរ ​ក្នុងប្រទេស​អ៊ុយក្រែន​ និងបណ្តាប្រទេសដែលកំពុង​​អស្ថេរភាពផ្នែកនយោបាយ នាភាគខាងកើត និងអឺរ៉ុប ។​ នេះបើយោតាមការ​អ្នកជំនាញ វិភាគ និងបច្ចេកវិទ្យា លោក Ruslan Pukho បាន​ប្រាប់ឲ្យដឹង​។​

លោកបានបន្តថា សព្វាវុធទាំងនោះ ត្រូវបាន​ដឹកខុសច្បាប់ ទៅកាន់​ប្រទេសជិតខាង ដូចជារ៉ូម៉ានី អាល់បានី និងតំបន់ Transnistria ។​
សូមបញ្ជាកផងដែរថា រឿងប៉ះបោរ និងនយោបាយនៅក្នុងប្រទេសអ៊ុយក្រែន នៅមិនទាន់ ដោះស្រាយ​ ឲ្យជ្រះស្រឡះនៅឡើយនោះទេ ខណៈដែ​លមហាអំណាច​ទាំងពីរ មានរុស្ស៊ី និង អាមេរិក កំពុងលូកដៃចង់បានប្រយោជន៍ពីប្រទេស​អ៊ុយក្រែននោះ៕​
Ukrain

មតិយោបល់