ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ជាប់ខ្នោះក្រោយពីកាច់សោរ.ក ម៉ូតូ បានសម្រេចតែរត់មិនរួច

កណ្តាល: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៤០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង៧.៤០ នាទី ចំណុចវាលប្រាំង ភូមិព្រែកជីក ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនរងគ្រោះឈ្មោះ គាំ សុខហេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកជីក ឃុំ កោះចិន ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនសង្ស័យ០២ នាក់ (ឃាត់ខ្លួនបាន០១នាក់)
១-ឈ្មោះ វ៉ាន់ សេម ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ស្រែចាន ឃុំ ទួលខ្ពស់ ស្រុក ទឹកផុស ខេត្ត កំពង់ឆ្នាំង ។
បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ម្តុំផ្សារដើមថ្កូវ ក្រុងភ្នំពេញ (ឃាត់ខ្លួន)បានធ្វើតេស្តរួច មានសារធាតុញៀននៅក្នុងទឹកនោម ។
២.ឈ្មោះ មូ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្ទះសំណាក់ ស្នាក់នៅម្តុំបឹងទំពន់ ក្រុងភ្នំពេញ (គេចខ្លួន)។
វត្ថុតាងចាប់យក៖
១-ឧបករណ៍សំរាប់កាច់កម៉ូតូ០១
២-ទូរស័ព្ទ ០១គ្រឿងម៉ាក NAWA ប្រើស៊ីមលេខ016 304218 (ជារបស់ជនសង្ស័យ)។
៣-កូនកាបូប ០១ មានប្រាក់ចំនួន ៤០០០រៀល។
៤-មួកសុវត្ថិភាព ០១ ។
៥-ម៉ាស់ចំនួន ០១ ។
៦-ម៉ូតូ ០១គ្រឿងម៉ាក C125 ពណ៌
ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ កណ្តាល 1M 6131។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនពីផ្ទះទៅបង្ហូរទឹកដាក់ស្រែប្រាំង នៅចំណុច កើតហេតុខាងលើ ដោយពេលនោះជនរងគ្រោះបានទុកម៉ូតូ របស់ខ្លួននៅលើទំនប់វាលប្រាំងហើយដើរចុះទៅបង្ហូរ ទឹកដាក់ប្រាំង ដែលមានចម្ងាយពីម៉ូតូ ប្រហែល ២០០ម៉ែត្រ នៅពេលជនរងគ្រោះកំពុងតែអោនបង្ហូរទឹក ស្រាប់តែមានមនុស្សប្រុស ០២នាក់ ជិះម៉ូតូ ឌុបគ្នាម៉ាកWAVE ពុំចាំស៊េរី និងស្លាកលេខ ពណ៌ស អ៊ុតស្កុតពណ៌ទឹកប្រាក់ មកធ្វើសកម្មភាព កាច់សោរ ក ម៉ូតូជនរងគ្រោះ រួចជិះចេញទៅ ភ្លាមនោះជនរងគ្រោះ បានស្រែកថា៖ចោរៗ ជួនពេលនោះមានអ្នកធ្វើស្រែប្រាំងដែលនៅក្បែរនោះឃើញ ហើយបានទូរសព្ទ័ ប្រាប់ទៅសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារឲ្យជួយឡើងស្ទាក់ បន្ទាប់មក បានឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងនៅចំណុច ផ្លូវលំខាងត្បូងផ្សារព្រែកក្តាម រីឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យកំពុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់