ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី…

កណ្តាល: ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនកាលពីវេលាម៉ោង១និង២៩នាទី ថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៩ នៅចំនុចផ្លូវលំភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យខាងលើមានឈ្មោះ វៃ វឿន ភេទប្រុសអាយុ ៣៩ឆ្នាំមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
រស់នៅភូមិពពាលខែឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន:
១/ម្សៅក្រាមពណ៏ ស ថ្លាសង្ស័យសារធាតុញៀន(ម៉ាទឺកកក)ចំនួន០១កញ្ចប់តូច។
២/ទូរស័ព្ទដៃ០២គ្រឿង ម៉ាកOPPOនឹង អិនចុចពិល។
៣/ម៉ូតូ០១គ្រឿងម៉ាកYAMAHAពណ៏ក្រហម ពាក់ស្លាកលេខកំពង់ចាម1N- 4188។
ក្រោយពីទទួលពត៏មានពីប្រជាពលរដ្ធថានៅចំនុចផ្ទះខាងលើមានចែកចាយគ្រឿងញៀន
កម្លាំងអាវុធហត្ថស្រុកចំនួន១០នាក់មធ្យោបាយរថយន្ត០២គ្រឿងដឹកនាំដោយលោក អ៊ួន សុផាត មេបញ្ចាការ បានចុះល្បាតពេលនោះបានឃើញជនសង្ស័យកំពង់អង្គុយលើម៉ូតូពេលកម្លាំងទៅដល់វាស្ទុះរត់តែត្រូវបានចាប់ជាប់។
បន្ទាប់បានធ្វើការឆែកឆេរលើខ្លួនជនសង្ស័យនឹងម៉ូតូរកឃើញគ្រឿងញៀនចំនួន០១កញ្ចប់តូចដោយយកស្កុតខ្មៅបិទជាប់ពីលើធុងសាំងម៉ូតូខាងស្តាំ។
ជនសង្ស័យបានឆ្លើយសារភាពថាថ្នាំនេះពិតជារបស់ខ្លួនប្រាកដមែននឹងបានប្រើប្រាស់ថ្នាំជាប្រចាំ។
វាមកកន្លែងកើតហេតុដើម្បីរងចាំលក់ថ្នាំឲ្យគេព្រោះមានអ្នកតេរតាមទូរស័ព្ទមកទិញចំនួន៣០០០០រៀលឲ្យយកមកកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងរក្សាទុកនៅអាវុធត្ថហស្រុកជំនាញកំពង់កសាងសំណុំរឿងនឹងបន្តរនិតិវិធី៕

 

មតិយោបល់