បិសាចក្រហមកំពុងសំឡឹងមើលចំណុចខ្វះខាត និងយុទ្ធសាស្ត្រ ដើម្បីដាក់សម្ពាធ ដល់ក្លិប មេឃខៀវ នៅពេលដែលស្វាគមន៍ក្លិប Newcastle នៅលើទឹកដី Old Trafford ចំថ្ងៃ Boxing Day ទី ២៦ ខែ ធ្នូ យប់នេះ ។
បិសាចក្រហមបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ក្នុងរយៈពេល ២ ខែនេះ ដោយអាចយកឈ្នះ ៦ លើក និង ឡើងមកកាន់ លេខរៀងទី ៣ នៃតារាង Premier League ។
ទម្រង់លេង និងយុទ្ធសាស្ត្ររបស់ពួកគេ នឹងត្រូវផ្លាស់លេខរៀងទៅកាន់លេខរៀងទី ២ វិញ ដោយយើងឃើញថា មានលក្ខណៈគ្រប់គ្រាន់ ក្នុងការលេង ខណៈចាញ់ ក្លិប មេឃខៀវ តែ ៧ ពិន្ទុ តែប៉ុណ្ណោះ ហើយ មេឃខៀវ ចាញ់ តោខៀវ ៣ ពិន្ទុនោះ ។
ក្នុងាការទទួលភ្ញៀវ សារិកាព្រៃ Newcastle នៅយប់នេះដែរ បិសាចក្រហម នៅលេងដោយគ្មានអ្នករបួស Anders Herrera ( សាច់ដុំ ), Marouane Fellaini ( សុខភាពមនស្រួល ), Marcos Rojo ( បញ្ហាភ្លៅ ), Luke Shaw ( បញ្ហាជើង ) និង Daley Blind ( បញ្ហាជង្គង់ ) ។
ក្នុងនោះដែរ Chris Smalling អាចនឹងវិលមកលេងវិញ ប៉ុន្តែត្រូវប្រឈមធ្វើតេស្តចុងក្រោយ លើបញ្ហាក្រលៀន ខណៈដែល Angel Di Maria នឹងត្រូវលេង បន្ទាប់ពីបង្ហាញខ្លួនលេងពេលជួប Aston Villa ។
ព័ត៌មានជាតិ
មតិយោបល់