ព័ត៌មានជាតិ

ករណីថ្ងៃមិញ រឿងមន្ត្រីប៉ូលិស ហៅអ្នកកាសែតឲ្យទៅហិតក្លិនសព នៅខណ្ឌដូនពេញ ពេលនេះ សារព័ត៌មាន Post News សូមធ្វើការបំភ្លឺ

ភ្នំពេញៈ សារព័ត៌មាន Post News សូមធ្វើការបំភ្លឺ ជុំវិញករណីថ្ងៃមិញ ប្រទះឃើញសាកសពស្ត្រីម្នាក់ អណ្ដែតទឹកនៅទន្លេចតុមុខ ហើយភ្នាក់យើង បានចុះទៅយកព័ត៌មានដល់ទីតាំង រួចបានសម្ភាសសួរនាំមន្ត្រីប៉ូលិស មានតួនាទីអនុផ្នែកកោសល្យវិច័យម្នាក់ នៅកន្លែងកើតហេតុ ដើម្បីចង់ដឹងព័ត៌មានលម្អិត បែរជាកើតរឿងជាមួយខាងសមត្ថកិច្ចទៅវិញ ដោយភ្នាក់ងារយើង ស្ដាប់ច្រទ្បំធ្វើឲ្យមានកំហុសឆ្គង ផ្សព្វផ្សាយព័ត៌មាន នាំឲ្យខូចឈ្មោះមន្ត្រីប៉ូលិសខាងលើ អាស្រ័យហេតុដូចនេះ សារព័ត៌មានយើង ក៏សូមធ្វើការអភ័យទោស និងអធ្យាស្រ័យនូវកំហុសឆ្គងទាំងប៉ុន្មាននេះផង។

តាមរយៈការបំភ្លឺរបស់ស្ថាប័នព័ត៌មានយើងនេះ សង្ឃឹមថា នឹងមានការយោគយល់អភ័យទោសដល់ក្រុមការងារយើងផង។

សូមរំឭកបន្ថែម ករណីប្រទះឃើញសាកសពស្ត្រីម្នាក់អណ្ដែតទឹកនេះ បានកើតទ្បើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចទឹកទន្លេចតុមុខ ខាងក្រោយកាំបូឌីយ៉ាណា សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

មតិយោបល់