ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿនពេក ស្រាប់តែជ្រុលចង្កូតបុករបងផ្ទះពលរដ្ឋរងរបួសធ្ងន់

ស្វាយរៀងៈ នៅវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ជិះម៉ូតូលឿនពេក បណ្ដាលឲ្យជ្រុលចង្កូតទៅបុករបងផ្ទះពលរដ្ឋ រងរបួសធ្ងន់ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ ឈុន បូរី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកំពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-3050 បានបើកបុករបងផ្ទះឈ្មោះ ប៉ាន់ ច្រូច ចំណុចផ្លូវកោង។

មូលហេតុ៖ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់