ភ្នំពេញៈ កាលពីវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវ៣០ម៉ែត្រ ត្រងចំណុចមុខសាលាអន្តរជាតិISPP ស្ថិតភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-2276 បើកបរដោយឈ្មោះ ស៊ុន ម៉ូរី ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិចក្រី ឃុំចក្រី ស្រុកសំរៀង ខេត្តបាត់ដំបង ទិសដៅពីលិចទៅកើត ធ្វើការបត់ឆ្លងផ្លូចក៏ទៅបុកជាមួយម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ តាកែវ 1R-9113 បើកបរដោយឈ្មោះ គយ វីរៈ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរបើក ម៉ូតូកង់បីឥណ្ឌា រស់នៅភូមិតាពោធិ៍ ឃុំក្រពង់ ស្រុកកោះអណ្ដែត ខេត្តតាកែវ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស២នាក់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបូសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕



មតិយោបល់