ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗនិងរបួស២នាក់ករណីរថយន្តបុកម៉ូតូ

កំពង់ស្ពឺ: ករណីចរាចរណ៍ដែលរថយន្ដបុកម៉ូតូ នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៦និង២០នាទី លើផ្លូវលេខ1440 ចំណុចភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង មានរថយន្ដមួយគ្រឿង ម៉ាកកាមរី បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2P-0696 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយកើតហេតុ) បើកបរពីជើងទៅត្បូង មកដល់ចំណុចខាងលើបានបុកម៉ូតូ01គ្រឿង ម៉ាកហុងដា សេ125 សេរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1K-1318 អ្នកបើកបរឈ្មោះ អុំ សោភ័ណ្ឌ ភេទប្រុស អាយុ33ឆ្នាំ រស់នៅភូមិបឹងទន្លាប់ ឃុំវល្លិសរ ស្រុកសំរោងទង ឌុបមនុស្ស02នាក់ ៖
ទី1-ឈ្មោះ សឿន សុខជា ភេទប្រុស អាយុ19ឆ្នាំ រស់នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ទី2- ឈ្មោះ នៅ សុខគា ភេទស្រី អាយុ25ឆ្នាំ រសើនៅខេត្តតាកែវ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង បណ្ដាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារដូចខាងក្រោម៖
-ស្លាប់មនុស្ស01នាក់ប្រុស នៅកន្លែងកើតហេតុ
-របួសមនុស្ស02នាក់ស្រី ធ្ងន់01នាក់
ក្រោយកើតហេតុសមត្ថកិច្ចបានយកវត្ថុតាងទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់