ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿនដូចហោះ ក្រឡាប់ចូលអូរបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់មួយរំពេច

រតនគិរី: កាលពីវេលាម៉ោង ៨​ និង ២០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿងបើកធ្លាក់អូរ នៅចំណុចស្ពានអូរព្យុះ ស្ថិតភូមិកាក់ ឃុំតាឡាវ ស្រុកអណ្ដូងមាស​ខេត្តរតនគិរី។

ជនបងកឈ្មោះ គ្ដឿក ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែ រស់នៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ អ៊ីត ស៊ីន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាហល់ ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ដឹកគ្រឿងផ្ទះ ទិសដៅពីជើងទៅត្បូងបើកបរក្នុងល្បឿនលឿន មកដល់ចំណុចខាងលើក៏ជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលអូរ បណ្ដាលឲ្យអ្នករួមដំណើរស្លាប់នឹងកន្លែងកើតហេតុ ចំណែកតៃកុងឡានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់