ព័ត៌មានជាតិ

អាមេរិក​ផលិត​បាន​មនុស្ស​យន្ត Atlas នៃ​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​សមត្ថភាព​ពិសេស​

​វ៉ាស៊ីនតោន​៖​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បានឲ្យដឹង​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​អាមេរិក​បាន​ប្រកាស​និង​បង្ហាញ​ឲ្យឃើញ​នូវ​ការមនុស្ស​យ​ន្តនៃបច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​របស់​ខ្លួន​ដែល​មាន​រូបរាង​និង​ការប្រើប្រាស់​កាយវិការ​ដូច​ទៅ​នឹង​មនុស្ស​បំផុត​ហើយ​ការបង្កើត​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ប្រើប្រាស់​ដល់​ការជួយ​សង្គ្រោះ​បន្ទាន់​តែ​ប៉ុណ្ណោះ​។​

​មនុស្ស​យន្ត​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា Atlas ដែល​វា​មាន​កំពស់​ដល់​ទៅ 1,9 ម៉ែត្រ​ទម្ងន់ 150 គីឡូក្រាម​ដែល​គូស​ប្លង់​និង​បង្កើតឡើង​ដោយ​ក្រុមហ៊ុ ន​Boston Dynamics ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​គម្រោង​មួយ​នៃ​មន្ទីរ​ប៉ង់​តា​ហ្គូ​ន​របស់​អាមេរិក​។ Atlas ត្រូវបាន​ធ្វើ​ឡើង​និង​មាន​កាយវិការ​ដូច​បេះបិទ​ទៅនឹង​កាយវិការ​ធម្មជាតិ​រប​ស់មនុស្ស​ហើយ​វា​ត្រូវបាន​បញ្ជា​តាមរយៈ​កំព្យូទ័រ​។ Atlas មាន​ភាព​វិសេស​ជាច្រើន​ទាំង​កាយវិការ​ដូចនឹង​មនុស្ស​ទាំង​រូបរាង​ដៃ​ជើង​ហើយ​វា​ក៏​មាន​ប្រព័ន្ធ​គណនា​តាមរយៈ​ឡាស៊ែរ​ដែល​អាច​ឲ្យដឹងពីច​ម្ងាយ​បាន​យ៉ាង​ច្បាស់​ថែម​ទៀត​ផង​។​

Atlas នឹង​ត្រូវ​បង្កើត​ឡើង​ចំនួន​ប្រាំពីរ​គ្រឿង​ដែល​វា​នឹង​ក្លាយជា​ក្រុម​ការងារ​ជួយ​សង្គ្រោះ​ហើយ​ដាក់ឲ្យ​ប្រើប្រាស់​នា​ឆ្នាំ 2014 ។​វា​អាច​ទាំង​បើកទ្វារ​ឡើងជណ្តើរ​និង​ធ្វើការ​នៅ​ក្នុង​មជ្ឈដ្ឋាន​ជុំវិញ​បាន​យ៉ាង​ងាយស្រួល​បំផុត​ហើយ​អាច​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​ក្នង​គ្រោះមហន្តរាយធម្មជាតិ​ភាគ​ច្រើន​ផង​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/ATLASrobotfront_zpsb74d7315.jpg
ទស្សនាវីដេអូ​មនុស្ស​យន្តផ្សេងៗ​ ដូចខាងក្រោមនេះ ៖

មតិយោបល់