ព័ត៌មានជាតិ

លាន់សូរផាំង! រថយន្តពីរគ្រឿងប៉ះគ្នា នៅក្បែរសាលាបឋមសិក្សាសន្ធរមុខ បណ្ដាឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តយផ្លូវ ១៣៨ កែងផ្លូវ២៣៣ ត្រង់ចំណុចក្បែរសាលាបឋមសិក្សាសន្ធរមុខ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវារថយន្តពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យរងការខូចខាត។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្ត១គ្រឿង ម៉ាកតូយ៉ាតាព្រូស ពណ៌ស គ្មានផ្លាកលេខទេ ធ្វើដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៣៣។

លុះមកដល់ផ្លូវបែកជាបួនរថយន្តព្រូសខាងលើ បើកទៅត្រង់ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡិចវីហ្គូល ពណ៌ខ្មៅ ពាក់ផ្លាកលេខ ខេមភូមិន្ទ 012-3212 មានអ្នកជិះលើរថយន្ត ៣នាក់ (ស្រីម្នាក់) ធ្វើដំណើរតាមបណ្តោយផ្លូវ១៣៨ ពីលិចទៅកើត បានអកហ្សើចាប់ហ្វ្រាំងមិនទាន់ ក៏ត្រូវរថយន្តតូយ៉ាតាព្រូសបុកចំទ្វារខាងឆ្វេង បណ្តាលឲ្យខូចខាតទាំងសងខាង។

ក្រោយកើតហេតុភាគីខាងរថយន្តហាយឡិចវីហ្គូល បានបើករថយន្តគេចចេញទៅបាត់ ដោយមិនបានទារសំណងអ្វីទ្បើយ៕

មតិយោបល់