ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដកហូតបានថ្នាំញៀន៩កញ្ចប់

បាត់ដំបង: កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកបាណន់ ដឹកនាំដោយលោកអនុសេនីយ៍ឯក រើយ ចម្រើន មេបញ្ជាការរងចុះបង្ក្រាបរកណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ នៅចំណុចប៉ៃឡាំ ភូមិបុះខ្នុរឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ស៊ុន រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើចម្ការរស់នៅភូមិឆករកា ឃុំដូនបា ស្រុកកោះក្រឡ។ ក្រោយឃាត់ខ្លួនកងរាជអាវុធដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៩កញ្ចប់តូច ស្មើ1.43g ទូរសព្ទ័ដៃ១គ្រឿងម៉ាកNចុចពឹល និងម៉ូតូ១គ្រឿងម៉ាកវីវ៉ាស៊េរី2008 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1C-5699។

បច្ចុប្បន្នបញ្ជូនត្រូវបានបញ្ជូនទៅអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់