ព័ត៌មានជាតិ

និស្សិតច្បាប់ និងសិស្សវិទ្យាល័យច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីវាយ និងកាប់ជនរងគ្រោះយកម៉ូតូ

កណ្ដាល: ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង៥០នាទី ករណីលួចមានស្ថានទម្ងន់ទោស ចំណុចភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ០៣នាក់៖
១-ឈ្មោះ រុំ ឆារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-ឈ្មោះ ញួន ពន្លឺ ហៅ រ៉ូត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ រស់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
៣-ឈ្មោះ ភ័ក្រ ពិទិ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១១ រស់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ១១នាក់ (ឃាត់ខ្លួន ៧នាក់)
១-ឈ្មោះ ចែម ពិចាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតច្បាប់ឆ្នាំទី១ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
២-ឈ្មោះ ស្រស់ សុខនាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរសិស្សថ្នាក់ទី១១ រស់នៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៣-ឈ្មោះ អឿន រតនា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៤-ឈ្មោះ ហោ សូរិយា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៥-ឈ្មោះ រស់ សំអូន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៦-ឈ្មោះ ជី ភីរ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ កម្មកររោងចក្រ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៧-ឈ្មោះ តាល់ ច័ន្ទបញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
អ្នកទាំង០៧ឃាត់ខ្លួនថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។

៨-ឈ្មោះ លី សុខលីម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៩-ឈ្មោះ ជា ផលឡី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខកម្មកររោងចក្រ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
១០-ឈ្មោះ បាន មករា ហៅ ប៊ែ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
១១-ឈ្មោះ អ៊ុយ សំអឿន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ រស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
អ្នកទាំង ៤នាក់គេចខ្លួន។

វត្ថុតាងចាប់យក៖
១-ម៉ូតូម៉ាកសង់០២០ ពណ៌ខ្មៅ១គ្រឿង គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន5646606។
២-ម៉ូតូម៉ាកសង់០១៩ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1HR-7272លេខតួនិងលេខម៉ាស៊ីន5537995។
៣-ដែកទីបមូល១កំណាត់ ប្រវែង១ម៉ែត្រ(ជារបស់ជនសង្ស័យ)
៤-ម៉ូតូម៉ាកសង់០១៩ ពណ៌ខ្មៅ០១គ្រឿង ពាក់ស្លាកលេខ កណ្តាល 1AF-2970 លេខតួនិងលេខម៉ាស៊ីន5590161(ជារបស់ជនរងគ្រោះឈ្មោះ ភ័ក្រ ពិទិ) ០១៧ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 1GT-2646 លេខតួនិងលេខម៉ាស៊ីន9720362 (ជារបស់ជនរងគ្រោះឈ្មោះ ញួន ពន្លឺ)។
៥-ម៉ូតូម៉ាកសង់ម៉ាកសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GP-4418 លេខតួនិងលេខម៉ាស៊ីន9798185 (ជារបស់ជនរងគ្រោះឈ្មោះ រុំ ឆារ៉ាត់)។

សម្ភារបាត់បង់៖
ម៉ូតូរបស់ជនរងគ្រោះយកបានមកវិញ។
ផលប៉ះពាល់៖ ជនរងគ្រោះ ត្រូវជនសង្ស័យវាយដោយដែកទីប និងកាប់ដោយកាំបិតបែកក្បាលខាងមុខ បែកកុងទ័រ២គ្រឿងដាច់កាតឺប៊ូក្រោយទាំង ២គ្រឿង និងយកស្លាកលេខទៅបាត់ ១ ម៉ូតូពណ៌មាស។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅរាំនៅក្លឹបម្តុំផ្សារដីហ៊ុយ ហើយបានជួប និងជនសង្ស័យក្នុងក្លឹបរាំនោះដែរ លុះដល់ម៉ោងជាង ១រំលងអាធ្រាត្រជនរងគ្រោះ ចេញមកផ្ទះវិញឃើញសង្ស័យនៅក្នុងក្លឹបនៅឡើយ។ លុះខ្លួនមកដល់ក្លោងទ្វារវត្តកោះអណ្តែត ស្រាប់ឃើញជនសង្ស័យមានគ្នាប្រហែល ១០នាក់ ជិះម៉ូតូចេញតាមពីក្រោយមានកាំបិត
មានបំពង់ទីប ខ្លួនបានជិះ រត់ដល់ចំណុចកើតហេតុខ្លួនដកយកសោរ ម៉ូតូរត់គេចទើបជនសង្ស័យខឹងយកម៉ូតូមិន
បានទើបកាប់ និងវាយម៉ូតូរួចជិះគេចទៅបាត់តែម្តង។

តាមចម្លើយសារភាពរបស់ឈ្មោះ តាល់ ច័ន្ទបញ្ញា បានសារភាពថា ខ្លួនជាអ្នកកាន់ដែកបំពង់ទីបវាយ ឯឈ្មោះ បាន មករា ហៅប៊ែ ជាអ្នកកាន់កាំបិត កាប់យកស្លាកលេខម៉ូតូសង់ពណ៌មាសហើយគេចខ្លួន។

ចំពោះករណីនេះ កម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

មតិយោបល់