ព័ត៌មានជាតិ

ករណីរថយន្តបុករង្វង់មូលផ្សារដើមថ្កូវ ស្រាប់តែមានបុរសម្នាក់ មករារាំងសមត្ថកិច្ច ស្រែកទ្បូទ្បា មានអីជាប់ខ្នោះបញ្ជូនទៅប៉ុស្តិ៍…

ភ្នំពេញៈ នៅវេលាម៉ោង ១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩​ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ សង្ស័យស្រវឹងស្រា បុរសម្នាក់ បើករថយន្តតាកូមា១គ្រឿង ជ្រុលទៅបុករង្វង់ផ្សារដើមថ្កូវ ផ្អើលដល់មន្ត្រីប៉ូលិសប៉ុស្ដិ៍ ចុះមកដល់ទីតាំងខាងលើសួរនាំ។

ខណៈនោះដែរ ស្រាប់តែលេចមុខបុរសម្នាក់ មិនស្គាល់ឈ្មោះ តែគេអះអាងថា ធ្វើការនៅក្នុងក្រុមហ៊ុនមួយ បានជិះម៉ូតូ១គ្រឿងមកពីក្រោយ ហាក់បីដូចជារាងស្រវឹងបន្តិច ក៏ទ្បូទ្បាជាមួយសមត្ថកិច្ច រារាំងមិនចង់ឲ្យស្ទួចរថយន្តបង្ក យកទៅការិយាល័យជំនាញ ប៉ុន្តែមិនអាចទៅរួច ក៏ត្រូវមន្ត្រីប៉ូលិសវ៉ៃខ្នោះ យកទៅប៉ុស្តិ៍សួរនាំ និងពិនិត្យទឹកនោម ជាលទ្ធផលអវិជ្ជាមាន ទើបធ្វើកំណត់ហេតុ រួចអប់រំណែនាំ ដោយមានអ្នកធានាត្រឹមត្រូវ ក៏ឲ្យត្រលប់ទៅផ្ទះវិញ។

ចំណែករថយន្តបង្ក សមត្ថកិច្ចចរាចរណ៍ នៅតែបន្តនិតីវិធី រួមទាំងនាំអ្នកបើក ទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនិតីវិធីច្បាប់។

ហេតុការណ៍ខាងលើនេះ មិនមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការពារអាយុជីវិតអ្នក សូមកុំបើកបរ ពេលស្រវឹង៕

មតិយោបល់