ភ្នំពេញៈ នៅវេលាម៉ោង ៣ និង ៤០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ នៅតាមបណ្ដោយផ្លូវជាតិលេខ២១៧ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ យ៉ន យ៉ុន អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ស្នាក់នៅមិនពិតប្រាកដ ក្នុងរាជធានីភ្នំពេញ។
២/ឈ្មោះ អ៊ុន វុធ អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទី៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
៣/ឈ្មោះ ជន នាង អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ស្ពានថ្មបានចេញល្បាតតាមបណ្ដោយផ្លូវ២១៧ ខណៈមកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យទី១និងទី២អង្គុយលើម៉ូតូកង់បី១គ្រឿងនិងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ដោយសង្ស័យកម្លាំងជំនាញក៏ចូលទៅសួរនាំតែជនសង្ស័យបែជារត់គេចទៅវិញ ឃើញដូចនេះសមត្ថកិច្ចធ្វើការដេញតាម រហូតស្ទាក់ចាប់ជនសង្ស័យបានចំណុចមុខសាលាខណ្ឌដង្កោ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់មកសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទី៣។
បច្ចុប្បន្នជនសង្ស័យទាំងត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធីការដ្ឋាននគរបាល ដើម្បីធ្វើការសួរនាំ៕


មតិយោបល់