ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាគ្រឿងញៀនម្នាក់ ដកហូតកាំភ្លើង១ដើមនិងថ្នាំញៀនជិត២០កញ្ចប់!

កំពង់ស្ពឺ: ជនសង្ស័យម្នាក់ ជាមុខសញ្ញាគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនបាន ដកហូតថ្នាំញៀន និងកាំភ្លើង១ដើម។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៧យប់ ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងក្រសាំង​ ឃុំក្សេមក្សាន្ត​ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ វង់​ សាវិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្វាយលាភ​ ឃុំទំនប់​ធំ​ ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានកម្លាំងល្បាត ធ្វើការឃាត់ខ្លួនបាន ខណ:កំពុងឈរលើផ្លូវ ដោយមានការសង្ស័យថាជាមុខសញ្ញាជួញដូរគ្រឿងញៀន ទើបឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យថាជាគ្រឿងញៀនចំនួន១៧កញ្ចប់ (១៦កញ្ចប់តូច ១កញ្ចប់ធំ) , ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង​, កាំភ្លើងខ្លីបាញ់ហ្គាសចំនួន១ដើម និងទូរសព្ទចាស់១គ្រឿងទៀត។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់