ព័ត៌មានជាតិ

ដឹងការពិតហួសចិត្ត! ករណីនារីរូបស្រស់ម្នាក់ ម៉ៅឡានជិះពីភ្នំពេញ ទៅក្រុងសៀមរាប ធ្វើឲ្យអ្នករត់តាក់ស៊ីបានពោលទាំងអស់សំណើចខ្លួនឯងថា…

សៀមរាបៈ កាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នគរបាលប្រចាំការក្នុងតមបន់ផ្សាររាត្រីផប់ស្រ្ទីត នៃក្រុងសៀមរាម បានទទួលនារីម្នាក់ពីតៃកុងរថយន្តឈ្នួលភ្នំពេញ-សៀមរាប ដឹកយកទៅប្រគល់ឲ្យ។

នារីរូបនោះមានឈ្មោះ ជឹម បូរ៉ាន ភេទស្រី អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានទីលំនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីអ្នករត់តាក់ស៊ីបានឲ្យដឹងថា មុនពេលកើតហេតុនារីរូបនោះ បានម៉ៅឡានគាត់ដោយជិះពីភ្នំពេញ មកក្រុងសៀមរាប និយាយថ្លៃត្រូវគ្នាយ៉ាងត្រឹមត្រូវ លុះពេលមកដល់ទីតាំងហើយនាងឆ្លើយថា គ្មានប្រាក់ក្នុងខ្លួនសូម្បីតែមួយរៀលទៅវិញ គាត់ក៏ដឹកនាងទៅប្រគល់ជូនសមត្ថកិច្ច ដើម្បីស្វែងរកក្រុមគ្រួសារ បន្ទាប់មកនគរបាលបានសួរនាំ ប៉ុន្តែនាងមិននិយាយអ្វីច្រើនទេ? គ្រាន់តែស្នើសុំឲ្យនគរបាលជួលសណ្ឋាគារ និងអ្វីៗឆ្ងាញ់ឲ្យនាងញ៉ាំ។

បញ្ជាក់៖ អ្នករត់តាក់ស៊ីបានពោលទាំងអស់សំណើចខ្លួនឯងថា « ដឹកភ្ញៀវលើកនេះ ដើម្បីជំរះចង្រៃឆ្នាំចាស់ ទទួលលាភឆ្នាំថ្មីហេងៗ»។

ករណីខាងលើនេះ សមត្ថកិច្ចបានខលទូរស័ព្ទទៅបងប្រុសរបស់នាងឈ្មោះ ជឹម រ៉ូហ្សា ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែម ទើបដឹងថា នារីនោះមានសតិល្អជាធម្មតាទេ ធ្វើអ្វីតាមតែចិត្តខ្លួនឯង មិនខ្លាចក្រែងឪពុកម្ដាយ បងប្រុសនាងបានបន្តទៀតថា«ឲ្យនាងទៅណាក៏ទៅចុះ ព្រោះនាងមានវ័យច្រើនហើយ» ក្រោយមកសមត្ថកិច្ចបានទិញនំប៉័ងដាក់សាច់ឲ្យនាងញ៉ាំ និងអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនាងមិនត្រឡប់ទៅវិញទេ ដោយហៅកង់បីឡើងជិះចេញទៅបាត់៕

មតិយោបល់