តាកែវៈ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត ស្ថិតលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែតលេខ១៩-២០ ភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
រថយន្តមិនចាំម៉ាក ក្រោយបង្កហេតុបើករត់គេចបាត់។
ម៉ូតូម៉ាក ឌូក ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1CK-4618 អ្នកបើកបរឈ្មោះ ងួន ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ (ស្លាប់) រស់នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ រួមដំណើរជាមួយឈ្មោះ សយ ប្រុសពៅ ភេទប្រុស អាយុ ១៦ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិឃុំជាមួយគ្នា។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក ធ្វើដំណើរពីលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសធ្ងន់ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋាបាលអូរសារាយ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យ៕




មតិយោបល់