ព័ត៌មានជាតិ

ចោរគាស់ផ្ទះ ផ្ទួនៗជាប់គ្នា ពលរដ្ឋក្រុងតាខ្មៅ ដេកលែងលក់ហើយ

កណ្ដាល: កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកថី (ផ្លូវបេតុងជួរទី៣) សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីជនសង្ស័យ ធ្វើសកម្មភាពគាស់កញ្ចក់បង្អួច លួចទ្រព្យសម្បត្តិពីផ្ទះប្រជាពលរដ្ឋ បានសម្រេច ដោយសុវត្ថិភាព។

ជនរងគ្រោះឈ្មោះ មួង សំណាង អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុ។

សម្ភារបាត់បង់ រួមមាន៖ ខ្សែ.ក ១ខ្សែ ក្រវិល១គូ ចិញ្ចៀនពីរវង់ (ប្លាទីន) ។ សរុបជាទឹកប្រាក់អស់ ប្រមាណជាង១ពាន់ដុល្លារ។

សូមបញ្ជាក់៖ ករណីខាងលើនេះ នៅក្នុងក្រុងតាខ្មៅ ហាក់បីដូចជាសកម្មភាព ចោរគាស់ផ្ទះ ឆក់ប្លន់ មិនថមថយសោះ គឺជាប់គ្នាផ្ទួនៗតែម្ដង ពុំឃើញមានសមត្ថកិច្ចណា ចាប់ជនសង្ស័យបានទ្បើយ ចាប់តាំងពីលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ទើបទ្បើងកាន់តំណែងថ្មី នៅមិនទាន់មានស្នាដៃបង្ក្រាប និងទប់ស្កាត់បទល្មើសបាន ធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋាន មិនសូវមានភាពកក់ក្ដៅ ពីបញ្ហាភូមិឃុំសុវត្ថិភាព។

ខណ:ដែលរូបលោក ក៏ធ្លាប់មានបទពិសោធន៍ជំនាញព្រហ្មទណ្ឌផងដែរ តើអាចបំណែក សំណុំរឿងទាំងប៉ុន្មានបានដែរឬទេ៕

មតិយោបល់