ព័ត៌មានជាតិ

មិនដឹងមានវិបត្តិអ្វី ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់ៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ធ្វើអត្តឃាតកចងកសម្លាប់ខ្លួនស្លាប់នៅជាប់ជាមួយនឹងដើមឈើ កាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិបង្គោល ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះ ជួង សីហា ភេទប្រុស អាយុ២២ឆ្នាំ ដោយមានឪពុកឈ្មោះ ជា សារិន អាយុ៤៨ឆ្នាំ និងម្ដាយឈ្មោះ កុក គឹមសាន អាយុ៤៣ឆ្នាំ អ្នកទាំង៣នាក់រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានសភាពធម្មតានៅឡើយ ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារតែចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

%e1%9e%a2%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%83%e1%9e%b6%e1%9e%8f%e1%9e%a2%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%a1

មតិយោបល់