ព័ត៌មានជាតិ

ចោរសម័យទំនើប ជិះកង់ឆក់ទូរស័ព្ទក៏អាចរត់រួចដែរ ចុងក្រោយសមត្ថកិច្ចទៅចាប់បានមកវិញ

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ធដៃ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ០០នាទីយប់ ត្រង់ចំណុចមុខវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ តាមបណ្ដោយផ្លូវមុនីរ៉េត ស្ថិតភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ទៀង វិសាល ហៅចាស់ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ ឆាយ មិថុនា ភេទស្រី អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ៖
កង់០១គ្រឿងម៉ាក X-TREME ពណ៌ខ្មៅ ជារបស់ជនសង្ស័យ
ទូរស័ព្ទដៃ០១គ្រឿងម៉ាក ហូវៃ ពណ៌ទឹកមាស របស់ជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់