ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះសម្អាតបរិស្ថាននៅក្នុងមូលដ្ឋាន

ភ្នំពេញ: នៅរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ គណ:បញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ ចុះសម្អាតបរិស្ថាន តាមដងផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះផងដែរ ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងកុំបោះចោលពាសវាលពាសកាល នាំឲ្យបាត់សោភ័ណភាព តាមដងផ្លូវ៕

មតិយោបល់