ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤ និង ៤០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ជិះរថយន្តម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 2.0302 ទើបចេញពីខារ៉ាអូខេ សង្ស័យរាងស្រវឹងបន្ដិច ក៏ជ្រុលទៅបុករថយន្តគេហើយ មិនទទួលខុសត្រូវ ព្យាយាមបើករត់ រហូតដល់រង្វង់មូលកួចកាណុង ទើបចាប់បាន។
សូមបញ្ជាក់៖ ករណីនេះ មិនមានមនុស្សរងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តប៉ុណ្ណោះ។
ខណៈពេលនេះ សមត្ថកិច្ច បានចុះទៅអន្តរាគមន៍នៅទីតាំងកើតហេតុខាងលើហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕


មតិយោបល់