ភ្នំពេញៈ យុវជនពីរនាក់ បានជិះម៉ូតូបោះពួយលឿន ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង បណ្ដាលឲ្យដួលបោកក្បាល និងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្រ្គោះបន្ទាន់។
ហេតុការគ្រោះនេះ កើតឡើងនៅវេលាម៉ោង១និងរំលង់អធ្រាត្រ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវសហព័ន្ធរស្សី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មានបុរសពីរនាក់ ជិះម៉ូតមួយគ្រឿង ម៉ាកវ៉េវអី ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-8126 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត ធ្វើដំណើពីជើងទៅត្បួងតាមបណ្ដោយផ្លូវ១២៥ ឡើងទៅផ្លូវសហព័ន្ធរស្សី ក្នុងល្បឿនលឿនដូចហោះ។
ខណៈមកដល់កើតហេតុ ក៏ជ្រុលទៅបុករថយន្តលុចស៊ីស NX200 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-1061 ធ្វើដំណើស្របទិសគ្នា ពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុសមកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ធ្វើការទំនាក់ទំនងទៅសមកិច្ចជំនាញ មកវាស់វែង យករថយន្តនិងម៉ូតូ ទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់